Skip to main content
Comparative study of the Senate electoral systems of Cambodia, Japan, Thailand, Malaysia, Philippines, and Indonesia

Download  939.2 KB

អត្ថបទនេះ វិភាគប្រៀបធៀបប្រព័ន្ធបោះឆ្នោតជ្រើសតាំងសមាជិកសភាជាន់ខ្ពស់នៅកម្ពុជា ជប៉ុន ម៉ាឡេស៊ី ហ្វ៊ីលីពីន ថៃ និងឥណ្ឌូណេស៊ី ឆ្ពោះទៅពង្រឹងភាពតំណាង និងគណនេយ្យភាពសភា ដោយផ្តោតលើ វិធីសាស្ត្របោះឆ្នោត មណ្ឌលបោះឆ្នោត ចំនួនអាសនៈ និងអាណត្តិ ដើម្បីស្វែងរកអនុសាសន៍សម្រាប់កម្ពុជា ពង្រឹងមុខងារសភាឱ្យកាន់តែមានប្រសិទ្ធភាព។ 

លទ្ធផលស្រាវជ្រាវ បង្ហាញថា ប្រព័ន្ធបោះឆ្នោតសភាជាន់ខ្ពស់ មានលក្ខណៈផ្សេងៗគ្នាទៅតាមប្រទេសនីមួយៗ។ កម្ពុជា ម៉ាឡេស៊ី និងថៃ មានប្រព័ន្ធបោះឆ្នោតអសកល រីឯប្រទេសជប៉ុន ហ្វ៊ីលីពីន និងឥណ្ឌូណេស៊ី មានប្រព័ន្ធបោះឆ្នោតសកល។ មណ្ឌលបោះឆ្នោតហ្វ៊ីលីពីននិងថៃ ស្ថិតនៅកម្រិតជាតិ រីឯមណ្ឌលបោះឆ្នោតម៉ាឡេស៊ីនិងឥណ្ឌូណេស៊ី ស្ថិតនៅរដ្ឋបាលដែ នដីកម្រិត១ (កម្រិតរដ្ឋ / ខេត្ត) ជប៉ុន មានមណ្ឌលបោះឆ្នោតនៅកម្រិតជាតិ និងនៅដែនដីរដ្ឋបាលកម្រិត១ រីឯកម្ពុជា មានមណ្ឌលបោះឆ្នោតតាមភូមិភាគ (រាជធានី / ខេត្តមួយ  បណ្តុំខេត្តច្រើនគឺស្ថិតនៅចន្លោះកម្រិតជាតិ និងដែនដីរដ្ឋបាលកម្រិត១។ ចំពោះចំនួនសមាជិកសភាជាន់ខ្ពស់ក្នុងមណ្ឌលបោះឆ្នោតនីមួយៗ ចំនួនគឺស្មើគ្នាឬមិនស្មើគ្នា ដោយអាស្រ័យទៅតាមប្រទេសនីមួយៗ។ ម៉ាឡេស៊ី មានសមាជិកសភាជាន់ខ្ពស់ចំនួន ២រូប ក្នុង១មណ្ឌលបោះឆ្នោត ឥណ្ឌូណេស៊ី មានចំនួន ៤រូប ក្នុង១មណ្ឌលបោះឆ្នោត រីឯថៃ មាន ១០រូប ក្នុងមួយក្រុមវិជ្ជាជីវៈ ឬក្រុមសង្គម។  ករណី កម្ពុជា និងជប៉ុន ចំនួនសមាជិកសភាជាន់ខ្ពស់អាស្រ័យទៅតាមមណ្ឌលតូចឬធំ។ បន្ថែមពីនេះ អាណត្តិរបស់សមាជិកសភាជាន់ខ្ពស់ កម្ពុជា ជប៉ុន និងហ្វ៊ីលីពីន គឺ៦ឆ្នាំ ឥណ្ឌូណេស៊ី និងថៃ គឺ៥ឆ្នាំ និងម៉ាឡេស៊ី គឺ៣ឆ្នាំ។

ជាការសន្និដ្ឋាន កម្ពុជាមានមណ្ឌលបោះឆ្នោត ស្ថិតនៅចន្លោះកម្រិតជាតិ និងដែនដីរដ្ឋបាលកម្រិត១ ពោលគឺខុសពីប្រទេសផ្សេងៗទៀត ប៉ុន្តែកម្ពុជាមានចំនួនសមាជិកព្រឹទ្ធសភាក្នុងមណ្ឌលនីមួយៗ អាស្រ័យទៅតាមមណ្ឌលតូចឬធំ ដែលស្រដៀងទៅនឹងជប៉ុន។ ដើម្បីធានាភាពតំណាង និងគណនេយ្យភាពសភា មណ្ឌលបោះឆ្នោតគួរស្ថិតនៅក្នុងដែនដីរដ្ឋបាលកម្រិត១ កម្រិត២ ឬកម្រិត៣។ ការសិក្សានេះស្នើថា ដើម្បីពង្រឹងភាពតំណាង និងគណនេយ្យភាពព្រឹទ្ធសភាកម្ពុជា មណ្ឌលបោះឆ្នោត គួរកែសម្រួលពីកម្រិតភូមិភាគ ទៅដែនដីរដ្ឋបាលកម្រិត១ដោយចំនួនសមាជិកព្រឹទ្ធសភាក្នុងមណ្ឌលបោះឆ្នោតនីមួយៗ អាស្រ័យតាមទំហំមណ្ឌលបោះឆ្នោត។

Comparative study of the Senate electoral systems of
Cambodia, France, England, America, Canada and Australia

Download 935.21 KB


អត្ថបទនេះ វិភាគប្រៀបធៀបប្រព័ន្ធបោះឆ្នោត ជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ (ព្រឹទ្ធសភានៅកម្ពុជា បារាំង អង់គ្លេស សហរដ្ឋអាម៉េរិក   កាណាដា និងអូស្ត្រាលី ដោយផ្តោតលើមណ្ឌលបោះឆ្នោត ចំនួនអាសនៈ អាណត្តិ និងវិធីសាស្រ្តបោះឆ្នោត ដើម្បីស្វែងរកឧត្តមានុវត្តជាអនុសាសន៍ដល់កម្ពុជា ឆ្ពោះទៅពង្រឹងភាពតំណាង និងគណនេយ្យភាពសភាឱ្យកាន់តែមានប្រសិទ្ធភាព។ 

ជាទូទៅ ការជ្រើសតាំងសមាជិកសភាជាន់ខ្ពស់ ធ្វើនៅមណ្ឌលបោះឆ្នោតកម្រិតជាតិ ឬដែនដីរដ្ឋបាលកម្រិត១ (រាជធានី-ខេត្ត  រដ្ឋករណីប្រទេសមានរដ្ឋាភិបាលសហព័ន្ធឬដែនដីរដ្ឋបាលកម្រិត២ (ក្រុង/ស្រុក/ខណ្ឌអាស្រ័យតាមប្រទេសនីមួយៗ។ សមាជិកព្រឹទ្ធសភាបារាំងទាំង ៣៤៨រូប ត្រូវឆ្លងកាត់ការបោះឆ្នោតអសកល២ជុំ ទៅតាមមណ្ឌលបោះឆ្នោតនៅដែនដីរដ្ឋ បាលកម្រិត២ (Département[1] = ក្រុង/ស្រុក/ខណ្ឌដែលមានចំនួន ១០១Département សមាជិកព្រឹទ្ធសភាបារាំង មានអាណត្តិ៦ឆ្នាំ និងបោះឆ្នោតពាក់កណ្តាលរៀងរាល់ ៣ឆ្នាំម្តង។ រីឯនៅអង់គ្លេស សមាជិកព្រឹទ្ធសភា មិនឆ្លងកាត់ការបោះឆ្នោតនោះទេ និងមានសមាជិកច្រើនចំនួនដល់ ៨៥០រូប ដែលត្រូវបានជ្រើសតាំងក្នុងចំណោមអភិជន បព្វជិត និងឥស្សរជនឆ្នើមៗនៅក្នុងសង្គម មានដូចជា អភិជនតវង្សត្រកូល អភិជនឆ្នើម សម្តេចសង្ឃរាជ (Archbishops) និងបុគ្គលឆ្នើមក្នុងអាជីពដែលទទួលបានការគោរពពីសង្គម មានអាណត្តិមួយជីវិត  (UK Parliament, 2025) 


សមាជិកព្រឹទ្ធសភាសហរដ្ឋអាម៉េរិក និងអូស្ត្រាលី កើតចេញពីការបោះឆ្នោតសកល ដែលមានមណ្ឌលបោះឆ្នោត នៅដែនដីរដ្ឋបាលកម្រិត១។ មណ្ឌលបោះឆ្នោតសមាជិកព្រឹទ្ធសភា សហរដ្ឋអាម៉េរិក  គឺរដ្ឋទាំង ៥០ ដោយកំណត់ចំនួនសមាជិក ២រូបក្នុង១រដ្ឋ (មិនគិតរដ្ឋតូច ឬធំនោះឡើយសរុប ១០០រូប សម្រាប់អាណត្តិ៦ឆ្នាំ និង១/៣នៃសមាជិកព្រឹទ្ធសភាទាំងអស់ នឹងត្រូវបានបោះឆ្នោតជ្រើសតាំង២ឆ្នាំម្តង (U.S. Senate, 2025) ចំណែកឯអូស្ត្រាលី មណ្ឌលបោះឆ្នោត គឺរដ្ឋចទាំង៦ និងដែនដី២ ដោយកំណត់ចំនួនសមាជិកព្រឹទ្ធសភា ១២ រូប ក្នុង១រដ្ឋ និង២រូប ក្នុង១ដែនដី សរុប ៧៦រូប សម្រាប់អាណត្តិ៦ឆ្នាំ (វៀរលែងសមាជិកព្រឹទ្ធសភាមកពីមណ្ឌលដែនដី ដែលមានអាណត្តិ៣ឆ្នាំនិងរៀបចំការបោះរៀងរាល់៣ឆ្នាំម្តង (Parliament of Australia, 2025) 


 សមាជិកព្រឹទ្ធសភាកាណាដា កើតចេញពីការជ្រើសតាំងទាំង ស្រុង ដូចនឹងព្រឹទ្ធសភាអង់គ្លេសដែរ ប៉ុន្តែជ្រើសសមាជិកទៅតាមតំបន់ចំនួន៥ ដែនដីចំនួន៣ និងកំណត់ចំនួនអាសនៈតាមរដ្ឋធម្មនុញ្ញ ដែលអាសនៈសរុប១០៥។ បេក្ខជនមានអាយុ យ៉ាងតិច៣០ឆ្នាំ ជាបុគ្គលឆ្នើមៗក្នុងអាជីពដែលទទួលបានការគោរពពីសង្គម អាចដាក់ពាក្យសុំធ្វើជាសមាជិកព្រឹទ្ធសភាតំណាងឱ្យតំបន់ខ្លួនបាន ប្រសិនត្រូវបានជ្រើសតាំងជាសមាជិកព្រឹទ្ធសភា នោះនឹងត្រូវបំពេញការងារជាសមាជិកព្រឹទ្ធសភារហូតដល់ចូលនិវត្ត នៅអាយុ៧៥ឆ្នាំ(Parliament of Canada, n.d.)  


លទ្ធផលស្រាវជ្រាវបង្ហាញថា ប្រព័ន្ធបោះឆ្នោតអសកលរបស់បារាំង ធ្វើឱ្យមានតំណាងក្នុងដែនដីរដ្ឋបាលកម្រិត២ រីឯការបោះឆ្នោតសកលរបស់សហរដ្ឋអាម៉េរិក និងអូស្ត្រាលី ផ្តោតលើគណនេយ្យភាពចំពោះអ្នកបោះឆ្នោត ឯប្រព័ន្ធតែងតាំងចក្រភពអង់គ្លេស និងកាណាដា   ផ្តល់អាទិភាពលើវិជ្ជាជីវៈ ប៉ុន្តែប្រឈមមុខនឹងបញ្ហាប្រជាធិបតេយ្យ។ ប្រព័ន្ធជ្រើសតាំងសមាជិកព្រឹទ្ធសភានៃបណ្តាប្រទេសទាំងនេះមានចំណុចល្អ និងបញ្ហាប្រឈមខុសៗគ្នា ដែលកម្ពុជា អាចទាញយកបទពិសោធធ្វើឱ្យប្រសើរឡើងនៃភាពតំណាងសភា និងគណនេយ្យភាពសភាកម្ពុជាបាន។ ក្នុងចំណោមប្រទេសស្ថិតក្រោមការសិក្សានេះ ការបោះឆ្នោតព្រឹទ្ធសភា ធ្វើឡើងនៅដែនដីកម្រិត១ ឬកម្រិត២ ប៉ុន្តែកម្ពុជា ធ្វើឡើងនៅកម្រិតភូមិភាគ គឺយកខេត្តបូកបញ្ជូលគ្នា (ចន្លោះកម្រិតជាតិ និងដែនដីរដ្ឋបាលកម្រិត១ ការសិក្សានេះស្នើថា ដើម្បីពង្រឹងភាពតំណាង និងគណនេយ្យភាពព្រឹទ្ធសភាកម្ពុជា មណ្ឌលបោះឆ្នោត គួរកែសម្រួលពីកម្រិតភូមិភាគ ទៅដែនដីរដ្ឋបាលកម្រិត១ និងកំណត់ចំនួនអាសនៈសមាជិកព្រឹទ្ធសភាក្នុងមណ្ឌលបោះឆ្នោតនីមួយៗ ផ្អែកទៅតាមទំហំមណ្ឌលបោះឆ្នោត។



[1]  យោងមាត្រា ៧២ នៃរដ្ឋធម្មនុញ្ញបារាំង (១៩៥៨រដ្ឋបាលថ្នាក់ក្រោមជាតិរបស់បារាំងត្រូវបានបែងចែកជាច្រើនថ្នាក់ ពោលគឺ Region ដែលធំជាង Department និង Commune

Informal Economy

Download Here 8.11 MB



Cambodia’s informal economy remains a central pillar of employment, household livelihoods, and

local economic activity. It absorbs a large share of workers and micro-enterprises across construction,

services, handicrafts, street vending, market trading, and home-based activities. While informality

provides income opportunities for people who may otherwise be excluded from formal labor and

enterprise systems, it is also associated with low and unstable earnings, long working hours, limited

savings, weak access to finance, lack of written contracts, low social protection coverage, and high

exposure to shocks. For many workers and micro-enterprises, informality is not simply a legal status;

it is a livelihood condition shaped by survival needs, household responsibilities, limited institutional

support, and weak pathways to decent work and business upgrading.

This study, conducted by the National University of Management in 2025, examines Cambodia’s

informal economy through two primary surveys: one covering informal micro-enterprises and home-

based businesses, and another covering informal workers in key sectors and locations including Phnom

Penh, Siem Reap, and Kampot. The study applies a five-pillar analytical framework covering socio-

demographic characteristics, informality intensity, economic performance, risk and vulnerability, and

willingness or pathways to formalization. The analysis combines descriptive statistics, cross-

tabulations, and logit marginal effects models to identify the factors associated with willingness to

formalize among micro-enterprises and preference for formal jobs among informal workers.

Publication